ព័ត៌មានជាតិ

អគ្គលេខាធិការ SCO៖ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីចិន

ប៉េកាំង៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន នេះបើយោងតាមលោក Nurlan Yermekbayev អគ្គលេខាធិការអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

ប្រមុខរដ្ឋនៃសមាជិក SCO បានធ្វើការបញ្ជាក់ខាងលើនៅក្នុងសេចក្តីប្រកាសមួយបន្ទាប់ពីកិច្ចប្រជុំប្រវត្តិសាស្ត្ររបស់ពួកគេនៅទីក្រុងសាំងពេទឺប៊ឺគក្នុងខែមិថុនា ឆ្នាំ ២០០២ លោក Yermekbayev បានឲ្យដឹងនៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ខុសឆ្គងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើតៃវ៉ាន់ និងសញ្ញាគ្រោះថ្នាក់នៃកងកម្លាំងស្តាំនិយមជប៉ុន ដែលព្យាយាមរស់ឡើងវិញនូវយោធានិយម។

ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក និងការបង្កើតអង្គការសហប្រជាជាតិ លោក Yermekbayev បានលើកឡើងថា មេដឹកនាំនៃរដ្ឋជាសមាជិកនៃ SCO បានចេញសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងរឿងនេះនៅថ្ងៃទី ១ ខែកញ្ញា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល SCO ទីក្រុងធានជីន។

លោកបានដកស្រង់សេចក្តីថ្លែងការណ៍នេះថា ការសម្លាប់រង្គាលដ៏ឃោរឃៅបង្ហាញថា ការអត់ឱនចំពោះលទ្ធិណាស៊ី ហ្វាស៊ីសនិយម និងយោធានិយម និងការញុះញង់ការស្អប់ខ្ពើមជាតិសាសន៍ ជនជាតិភាគតិច និងសាសនា ការប្រឆាំង និងការរើសអើងនាំមកនូវគ្រោះថ្នាក់យ៉ាងធំធេង ខណៈដែលជ័យជម្នះក្នុងសង្គ្រាមលោកលើកទី ២ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top