គ.ស.ម.ក. ស្នើទូតបារាំងនៅកម្ពុជា ឲ្យប្រាប់សារព័ត៌មាន France 24 កែតម្រូវអត្ថបទទាក់ទងជម្លោះព្រំដែនកម្ពុជា
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ស្នើដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ទាក់ទងទៅសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធ ដើម្បីពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មាន ទាក់ទងនឹងភាពតានតឹង នៅព្រំដែនកម្ពុជា-ថៃ៕




