ព័ត៌មានអន្តរជាតិ

អាមេរិកបង្ហាញកញ្ចប់ជំនួយដល់កសិករ ដែលរងឥទ្ធិពលដោយសារការតម្លើងពន្ធគយរបស់រដ្ឋាភិបាល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបង្ហាញកញ្ចប់ជំនួយចំនួន ១២ពាន់លានដុល្លារអាមេរិកដល់កសិករដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។

កញ្ចប់ជំនួយដែលទន្ទឹងរង់ចាំជាយូរមកហើយរួមមានរហូតដល់ទៅ ១១ពាន់លានដុល្លារអាមេរិកក្នុងការបង់ប្រាក់ម្តងដល់កសិករដំណាំក្រោមកម្មវិធី Farmer Bridge Assistance (FBA) ដែលដំណើរការដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ខណៈដែលសមតុល្យដែលនៅសល់នឹងសម្រាប់កសិករដែលមិនត្រូវបានគ្របដណ្តប់ដោយ FBA ។

គួរឲ្យដឹងដែរថានាយកដ្ឋាននេះត្រូវបានគេរំពឹងថា នឹងប្រកាសអត្រាការប្រាក់នៅចុងខែធ្នូ និងចែកចាយប្រាក់នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម Brooke Rollins ។

ប្រឈមមុខនឹងតម្រូវការនៅបរទេសដែលខ្សោយ ថ្លៃដើមខ្ពស់ និងតម្លៃជី និងតម្លៃលក់ដែលធ្លាក់ចុះ កសិករអាមេរិកបានព្យាយាមដោះស្រាយ ជាមួយនឹងការធ្លាក់ចុះពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ស៊ុនលី

To Top