សហរដ្ឋអាមេរិក យល់ព្រមលក់ បច្ចេកវិទ្យាយន្តហោះ F-16 ទៅឲ្យរដ្ឋាភិបាលប៉ាគីស្ថាន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានយល់ព្រមលើការលក់បច្ចេកវិទ្យា និងការគាំទ្រសម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានគេរាយការណ៍ថា មានតម្លៃ៦៨៦លានដុល្លារ។
សេចក្តីរាយការណ៍បាននិយាយថា ការលក់ដែលបានស្នើឡើង មានគោលបំណងធ្វើទំនើបកម្មកងនាវា F-16 របស់ប្រទេសប៉ាគីស្ថាន និងដោះស្រាយបញ្ហា សុវត្ថិភាពប្រតិបត្តិការ។
សេចក្តីប្រកាសបានបញ្ជាក់ថា ៖ ការលក់បច្ចេកវិទ្យានេះនឹងគាំទ្រ ដល់គោលនយោបាយ ការបរទេស និងគោលបំណងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ដោយអនុញ្ញាត ឱ្យប៉ាគីស្ថាន រក្សាអន្តរប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក និងកងកម្លាំងដៃគូ ក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ដែលកំពុងបន្ត និងក្នុងការរៀបចំសម្រាប់ប្រតិបត្តិការ បន្ទាន់នាពេលអនាគត។
រំលឹកដែរថាប្រទេស ប៉ាគីស្ថាន ធ្លាប់បានស្នើសុំធ្វើឱ្យប្រសើរ នៃក្រុមយន្តហោះ F-16 របស់ខ្លួនរួចមកហើយ តាំងតែពីឆ្នាំ២០២១ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានពន្យារពេលការឆ្លើយតប របស់ខ្លួនចំពេល ទំនាក់ទំនង កំពុងតានតឹងនៅពេលនោះ៕
ប្រែសម្រួល៖ស៊ុនលី
