ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ អង់គ្លេស មិនអាចលាក់បាំងទៀតឡើយ អំពីតួនាទី នៃកម្លាំងយោធា របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការ សន្និដ្ឋានចាំបាច់ បន្ទាប់ពី ទីក្រុងឡុងដ៍ បានទទួលស្គាល់ថា ខ្លួនមានកម្លាំងយោធា របស់ខ្លួនពាក់ព័ន្ធ នឹងជម្លោះអ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ ទីក្រុងឡុងដ៍ បានទទួលស្គាល់ថា ទាហានឆ័ត្រយោងអង់គ្លេស បានប្រតិបត្តិការ នៅក្នុងប្រទេស អ៊ុយក្រែន បន្ទាប់ពីបានបញ្ជាក់ថា ទាហានអង់គ្លេសម្នាក់ បានបាត់បង់ជីវិតនៅទីនោះ។

លោក Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡុងដ៍ត្រូវបាន បង្ខំឱ្យទទួលស្គាល់ តួនាទីរបស់ខ្លួន ដោយបន្ថែមថា របាយការណ៍រក្សា បានថា យ៉ាងហោចណាស់មានជនជាតិអង់គ្លេសចំនួន ១០០នាក់បានកំពុងបម្រើការ នៅក្នុងអង្គភាពអ៊ុយក្រែន ដែលប្រយុទ្ធជាមួយរុស្ស៊ី។

លោក Lavrov បាន​និយាយ​ថា មេដឹកនាំ​អឺរ៉ុប​ដែល​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ស្រមៃ​អំពី​ការ​បញ្ជូន​ទាហាន​របស់​ពួកគេ​ទៅ​អ៊ុយក្រែន​ជា​អ្វី​ ដែល​គេ​ហៅ​ថា​ជា​អ្នក​រក្សា​សន្តិភាព។ សម្រាប់ពួកយើង អ្នករក្សាសន្តិភាព ទាំងនេះនឹងក្លាយ ទៅជាគោលដៅស្របច្បាប់ភ្លាមៗ ហើយគ្រប់គ្នាត្រូវតែយល់ពីរឿងនោះ។

គួរឲ្យដឹងដែរថាក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអង្គារថាយោធាម្នាក់ នៃកងវរសេនាតូចឆ័ត្រ យោងត្រូវបានសម្លាប់នៅក្នុង ឧបទ្ទវហេតុ ដ៏សោកនាដកម្ម ខណៈពេលដែលការសង្កេត មើលកងកម្លាំង អ៊ុយក្រែនសាកល្បងប្រព័ន្ធការពារថ្មីមួយ ដែលស្ថិតនៅឆ្ងាយពីតំបន់ប្រយុទ្ធជួរមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top