ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩ ជិត៦០០នាក់

សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៧០នាក់ ដែលនាំឲ្យតួលេខអ្នកឆ្លង សរុបនៅក្នុងប្រទេសកើន ដល់២៩.៣៦៤នាក់ ។

ក្នុងចំណោមករណីថ្មីនេះដែរ មាន៨ករណីកើតឡើង ក្នុងសហគមន៍ និង៥៦២នាក់ ជាអ្នកធ្វើការនៅក្នុងតំបន់អ្នកស្រុករស់នៅ ។ មិនមានអ្នកឆ្លងជំងឺមកពីក្រៅនោះទេ ។
ចំនួនករណី ដែលបានឆ្លងជំងឺដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសមានចំនួន២២នាក់ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top