ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីវេណេស៊ុយអេឡា​ ថ្កោលទោសការកើនឡើងនៃសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ការីប៊ីន

ការ៉ាកាស៖​ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា​ ម៉ាឌូរ៉ូ​ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រមុខរដ្ឋនៃប្រទេសនានានៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន ដោយថ្កោលទោសការកើនឡើងនៃការឈ្លានពានរបស់សហរដ្ឋអាមេរិក​ ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងផលប៉ះពាល់របស់ពួកគេទៅលើតំបន់នេះ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil។ 

លោក Gil បានឧ្យដឹងនៅពេលលោកអានលិខិតនៅទីស្នាក់ការកណ្តាលក្រសួងការបរទេសវេណេស៊ុយអេឡាថា “ខ្ញុំកំពុងសរសេរ​ ដើម្បីជូនដំណឹងដល់អ្នកអំពីការកើនឡើងនៃការឈ្លានពានដ៏ធ្ងន់ធ្ងរបំផុតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផលប៉ះពាល់របស់វាលើសពីប្រទេសរបស់ខ្ញុំ”។

លិខិតនេះរៀបរាប់ពីព្រឹត្តិការណ៍ចាប់តាំងពីខែសីហា នៅពេលដែលសហរដ្ឋអាមេរិក “បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពជើងទឹក និងអាកាសដ៏ធំបំផុតនៅសមុទ្រការីប៊ីន” រួមទាំងនាវាមុជទឹកនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងគ្រឿងញៀន។

លោកលេីកឡេីងថា “សកម្មភាពនេះបង្កើតជាការគំរាមកំហែងដោយផ្ទាល់នៃការប្រើប្រាស់កម្លាំង” ដោយបន្ថែមថាវារំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក ម៉ាឌូរ៉ូ​ បានសរសេរនៅក្នុងលិខិតនោះថា “ប្រទេសវេណេស៊ុយអេឡា​ មិនបានប្រព្រឹត្តអំពើណាមួយ​ ដែលបង្ហាញអំពីភាពត្រឹមត្រូវនៃការគំរាមកំហែងផ្នែកយោធានេះទេ”។

លិខិតនោះបានឧ្យដឹងថា ចន្លោះថ្ងៃទី២​ ខែកញ្ញា ដល់ថ្ងៃទី១៨​ ខែធ្នូ កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ២៨​ លើកប្រឆាំងនឹងនាវាស៊ីវិលនៅសមុទ្រការីប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលបណ្តាលឱ្យមានការប្រហារជីវិតមនុស្ស ១០៤នាក់ក្រៅប្រព័ន្ធតុលាការ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top