ព័ត៌មានជាតិ

សប្បុរសជន បន្តផ្តល់ថវិកា ដល់សាខាកាកបាទក្រហម ខេត្តកំពង់ចាម សម្រាប់កិច្ចការ មនុស្សធម៌

កំពង់ចាម ៖ សប្បុរសជន នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០នេះ បានបន្តឧបត្ថម្ថថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្រាប់ធ្វើកិច្ចការមនុស្ស ធម៌ជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះ អាសន្ន និងទីទ័លក្រ ។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាប់ពីកិច្ចប្រជុំដោះស្រាយបញ្ហា ដីទួលចំប៉ី ឃុំកោះរកា ស្រុកកំពង់សៀមរួច បានអញ្ជើញទទួលការឧបត្ថម្ភជាថវិកា ពីសប្បុរសជន សម្រាប់កិច្ចការមនុស្សធម៌ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តបានថ្លែងថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ ប្រើប្រាស់ថវិកាទាំងនោះ ជាប្រយោជន៍ ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ។

ដោយឡែក នៅថ្ងៃដដែលនេះ ខាងក្រុមហ៊ុនហេងហ៊ី គ្រុប បានជួយឧបត្ថម្ភម៉ាស ជំនួន ២០.០០០ ម៉ាស ដើម្បីចូលរួម ជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺនេះផងដែរ ៕

To Top