អត្ថបទ

កូវីដ ១៩ នាំឲ្យស្រាបៀរកម្ពុជា ប្តូរពីដំណើរកម្សាន្ត ទៅអង់គ្លេស ទៅជាម៉ូតូ Zoomer X

សម្រាប់អតិថិជន ដែលបានឈ្នះរង្វាន់ ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានសម្រេចប្តូរ ទៅជារង្វាន់ម៉ូតូ Zoomer X វិញ។

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តបែបនេះ ដោយសារចក្រភពអង់គ្លេសទាំងមូល បានរិតបន្តឹងការចេញចូល នៃទេសចរ ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។

ដោយមានការព្រួយបារម្ភ ពីសុខភាពអតិថិជន ក្រុមហ៊ុនបានសម្រេចចិត្ត ប្តូររង្វាន់ទៅជាម៉ូតូវិញ។ «យើងបានសួរអតិថិជន ដែលឈ្នះរង្វាន់ ដើម្បីស្វែងយល់ អំពីការប្តូររង្វាន់នេះ ហើយលទ្ធផល នៃការស្ទាបស្ទង់មតិបង្ហាញថា អតិថិជនបានដឹង អំពីស្ថានភាពនៃការរាតត្បាត នៃជំងឺកូវីដ១៩នៅអង់គេ្លស។ ពួកគាត់ពេញចិត្ត នឹងទទួលយករង្វាន់ម៉ូតូ Zoomer X ជំនួសឱ្យដំណើរកម្សាន្ត»។

ការប្រគល់រង្វាន់ម៉ូតូជូន ដល់អ្នកឈ្នះរង្វាន់ទាំង៣៤ នាក់នឹងប្រព្រឹត្ត ទៅនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស វេលាម៉ោង៨-១០យប់ ក្នុងកម្មវិធីប្រគំតន្រ្តី ស្រាបៀរ កម្ពុជា Cambodia Brew The Beat ផងដែរ ហើយការប្រគល់រង្វាន់នេះ នឹងអញ្ជើញតែតំណាង អ្នកឈ្នះរង្វាន់ប្រាំនាក់ ប៉ុណ្ណោះមកទទួល។ ដោយឡែក អ្នកផ្សេងទៀត នឹងមកទទួលរង្វាន់ នៅការិយាល័យ របស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា នៅថ្ងៃបន្តបន្ទាប់៕

To Top