ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងតាមដានកូរ៉េខាងជើង ក្រោយលោក គីម ជុងអ៊ុន បាត់មុខពីសាធារណៈជាថ្មី

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងកំពុងឃ្លាំមើលយ៉ាងដិតដល់ ពីទីកន្លែងរបស់មេដឹកនាំ កូរ៉េខាងជើងលោ ក គីម ជុងអ៊ុន ខណៈអវត្តមាន របស់លោកពីសាធារណៈបានអូសបន្លាយដល់ ៣ សប្តាហ៍ម្តងទៀត។

ពាក្យចចាមអារ៉ាមជាសកល ស្តីអំពីសុខភាព របស់លោកគី ម និងលទ្ធភាព នៃការស្លាប់របស់លោក បានបញ្ចប់នៅពេល ដែលលោកបានចូលរួម ពិធីបញ្ចប់រោងចក្រផលិតជី ដោយស្នាមញញឹមយ៉ាងទូលំទូលាយ នៅថ្ងៃទី០១ ខែឧសភា បន្ទាប់ពីអវត្តមានរយៈពេល ២០ ថ្ងៃពីសាធារណៈ។

ការរំពឹងទុកអំពីកន្លែងស្នាក់នៅរបស់លោក បានកើតឡើងជាថ្មី ខណៈដែលលោកបានបាត់មុខ ពីសាធារណៈអស់រយៈពេល ៣សប្តាហ៍។ លោក Yoh Sang-key អ្នកនាំពាក្យក្រសួង បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំថ្ងៃនៅពេលត្រូវបានសួរថា តើក្រសួងបានដឹង អំពីទីតាំងរបស់គីម ដែរឬទេ ៕
ដោយ ឈូក បូរ៉ា

To Top