ប៉េកាំង៖ លោកស៊ីជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយកាលពីថ្ងៃសុក្រថា គណបក្សមានឆន្ទៈការពារអាយុជីវិត និងសុខភាពប្រជាជន គ្រប់តម្លៃទាំងអស់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី ដែលជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផងដែរនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងការពិភាក្សាជាមួយសមាជិកសភា មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅឯសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនចិននីតិកាលទី ១៣ នីតិកាលជាតិរបស់ប្រទេសចិន។
លោកស៊ីបាននិយាយថា ដោយគ្មានផលប្រយោជន៍ពិសេសណាមួយរបស់ខ្លួន, CPC បានដាក់ផលប្រយោជន៍របស់ប្រជាជន ជាអាទិភាពងនៅក្នុងកាលៈទេសៈណាក៏ដោយ។ នៅចំពោះមុខការរីករាលដាលជំងឺដ៏ធំមួយ, CPC បាននិយាយយ៉ាងច្បាស់ថា ជីវិតនិងសុខភាពរបស់ប្រជាជន គួរតែត្រូវបានដាក់ជាអាទិភាពកំពូល។
ក្នុងអំឡុងពេលនៃការពិភាក្សានេះ លោកស៊ី ប្រធានាធិបតីចិន ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនក្នុងតំបន់ ដើម្បីការពារវាលស្មៅនៅតំបន់ស្វយ័តម៉ុងហ្គោលី ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា