វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងបង្កើតភាពជាដៃគូជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីប្រឆាំងនឹងផលប៉ះពាល់នៃឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
សេតវិមានបានឲ្យដឹងថា“ វិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចំពោះសាធារណរដ្ឋប្រជាមានិតចិន” ដែលមាន ១៦ ទំព័រត្រូវបានដាក់ជូនសភានៅសប្តាហ៍នេះ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាតម្រូវការមួយក្រោមច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ។
របាយការណ៍នេះបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល Trump ក្នុងការការពារផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ចំពោះបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសន្តិសុខដែលចិនបានលើកឡើង ក៏ដូចជាបញ្ហាប្រឈមរបស់ខ្លួនចំពោះតម្លៃសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា