ព័ត៌មានជាតិ

ធនាគារជាតិ ក្រើនរំលឹកដល់ គ្រឹះស្ថានធនាគារ យកចិត្តទុកដាក់ដោះស្រាយបញ្ហា ជាមួយអតិថិជន ដោយភាពទន់ភ្លន់ និងអនុគ្រោះ

ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកទៅដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយ អតិថិជន ប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំ របស់ធនាគារជាតិ។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា។

ក្នុងសិក្ខាសាលាថ្នាក់ខេត្ត ក្រោមប្រធានបទ «កិច្ចគាំពារអតិ ថិជនរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ កូវីដ-១៩» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក ជា ចាន់តូ បានឲ្យដឹងថា អតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុស ត្រូវ ក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួនជាមួយ គ្រឹះស្ថានធនាគារ និងមីក្រូហិ រញ្ញវត្ថុ។

លោក មានប្រសាសន៍ថា «គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុក ដាក់ ដោះស្រាយ បញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាម ស្មារតី នៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់ គ្រប់វិស័យ»។

លោកបន្ដថា អាជ្ញាធរមូលដ្ឋាន និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវចូលរួម សហការយ៉ាង ជិតស្និទ្ធដើម្បីទប់ស្កាត់សកម្មភាព ដែលមានចេតនាបំពុលបរិយាកាស និងញុះញង់បង្កជាបញ្ហាសង្គម និងអស្ថិរភាពវិស័យហិរញ្ញវត្ថុ នៅកម្ពុជា៕

ដោយ ៖ អេង ប៊ូឆេង

To Top