បរទេស៖ នៅសប្តាហ៍នេះវិទ្យាស្ថាន ជំងឺឆ្លងរបស់ប្រទេសចិន នៅទីក្រុងវូហាន ដែលជាទីកន្លែងស្ថិតនៅចំកណ្តាល នៃការចោទប្រកាន់របស់ សហរដ្ឋអាមេរិកថា វាអាចជាប្រភពនៃការរាតត្បាតជំងឺ COVID-19 បាននិយាយថា ខ្លួនមាននៅសល់សត្វប្រជៀវ ដែលមានផ្ទុកវិរុសកូរ៉ូណាចំនួន ៣ក្បាល នៅនឹងមន្ទីរពិសោធរបស់ខ្លួនៅឡើយ។
ប៉ុន្តែវិទ្យាស្ថាននេះ ក៏បានអះអាងដែរថា វិរុសដែលនៅក្នុងសត្វប្រជៀវទាំង ៣នោះគឺមិនមានមួយណាដែល ជាប្រភេទវិរុសដូចទៅនឹង វិរុសប្រភេទដែលកំពុង ឆ្លងជាសកលនេះទេ។
អ្នកវិទ្យសាស្ត្រជាច្រើន កន្លងមកបានជឿជាក់ថា COVID19 បានឆ្លងមកមនុស្សដំបូងចេញ ពីទីក្រុងវូហាននៃប្រទេសចិន ដែលបច្ចុប្បន្នបានសម្លាប់មនុស្សប្រមាណជា ៣៤ម៉ឺននាក់មកហើយ នៅទូទាំងពិភពលោក។ វាកើតឡើងចេញពីសត្វប្រជៀវ ហើយឆ្លងមកមនុស្ស តាមរយៈថនិកសត្វផ្សេងទៀត។
ប៉ុន្តែប្រធានវិទ្យាសា្ថនជំងឺឆ្លង នៃប្រទេសចិននៅទីក្រុងវូហាន គឺលោកដែលបានថ្លែង ទៅកាន់ក្រុមសារព័ត៌មានរដ្ឋ CGTN កាលពីគ្រាកន្លងមកថា ការអះអាងរបស់ លោកប្រធានាធីបតីអាមេរិក ដូ ណាល់ត្រាំ ថាវិរុសត្រូវបានលេចធ្លាយចេញ ពីមន្ទីរពិសោធក្រុងវូហាន នោះគឺជារឿងប្រឌិតសុទ្ធសាធ។
ប្រធានវិទ្យស្ថានដដែល ក៏បាននិយាយដែរថា សត្វប្រជៀវទាំង៣ក្បាលនេះ មានផ្ទុកវិរុសកូរ៉ូណាដែល ស្រដៀងទៅនឹងវិរុសសា SARS-CoV-2 ប៉ុណ្ណោះហើយក្នុងកម្រិត ៧៩,៨ភាគរយ គឺមិនមានអ្វីដែលស្រដៀង ទៅនឹងវិរុសដែលបង្កើតបានទៅជា COVID19 ឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី