ព័ត៌មានអន្តរជាតិ

ចិនព្រមាន សហរដ្ឋអាមេរិក មិនឲ្យរុញច្រាន ចំណងមិត្តភាព ឲ្យខិតទៅរកសង្គ្រាម ត្រជាក់ថ្មី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក កំពុងតែរុញច្រានចំណង មិត្តភាពជាមួយ ប្រទេសចិន ឲ្យខិតទៅរកសង្គ្រាមត្រជាក់ថ្មីមួយ និងច្រានចោលពាក្យកុហក របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញ វីរុសកូរ៉ូណា ទន្ទឹងនឹងការនិយាយថា ទីក្រុងប៉េកាំង បើកចិត្តទូលាយឲ្យ មានកិច្ចប្រឹងប្រែងអន្តរជាតិ ស្វែងរកប្រភព នៃវីរុសនោះ ។

ស្របពេលដែលរក្សាបង្កើន សង្គ្រាមពាក្យសម្តីដ៏អាក្រក់ខ្លាំងឡើង ជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញការផ្ទុះឆ្លងមេរោគ និងសកម្មភាពប៉េកាំង រឹតបន្តឹងការគ្រប់គ្រង លើទីក្រុងហុងកុងនោះ លោករដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា សហរដ្ឋអាមេរិកបានឆ្លង “មេរោគនយោបាយ” ដោយប្រើប្រាស់តួលេខនៅទីនោះ ដើម្បីធ្វើការវាយប្រហារ ប្រទេសចិនជាបន្តបន្ទាប់ ។

នៅក្នុងអំឡុងសន្និសីទ កាសែតមួយ នៅកិច្ចប្រជុំពេញអង្គរដ្ឋសភាប្រចាំឆ្នាំ របស់ប្រទេសចិន លោក វ៉ាង យី បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “វាបានចូលដល់ការ យកចិត្តទុកដាក់ របស់យើងថា កម្លាំងនយោបាយខ្លួន​នៅសហរដ្ឋអាមេរិក កំពុងតែយកចំណងមិត្តភាពចិន និងអាមេរិក ជាចំណាប់ខ្មាំង និងរុញច្រានប្រទេសទាំងពីរ ឲ្យខិតចូលទៅ រកសង្គ្រាមត្រជាក់ថ្មី” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top