ព័ត៌មានអន្តរជាតិ

វីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយ ក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃវិទ្យាស្ថានខុងជឺនៅអារ៉ាប៊ីសាអូឌីត

" "

កាលពីថ្ងៃទី១ ខែកុម្ភៈ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យព្រះអង្គម្ចាស់ស៊ុលតង់ប្រទេសអារ៉ាប៊ីសាអូឌីតបានរៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

កម្មវិធីដកបទពិសោធដូចជា ការសរសេរអក្សរផ្ចង់ចិន ការគូរគំនូរប្រពៃណីចិន ការដកបទពិសោធពីសម្លៀកបំពាក់HANFU និងការជ្រលក់ក្រណាត់ជាដើម បានបង្ហាញពីប្រពៃណីនៃបុណ្យចូលឆ្នាំចិននិងសោភ័ណវិទ្យាបូព៌ាប្រទេស ជាមួយគ្នានេះដែរ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ជាភាសាអង់គ្លេសនិងភាសាអារ៉ាបរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏បានចាក់ផ្សាយក្នុងព្រឹក្តិការណ៍នេះ ដែលបានទាក់ទាញសិស្សានុសិស្សនិងគ្រូបង្រៀនចិននិងអារ៉ាប៊ីសាអូឌីតចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងផ្លាស់ប្តូរគ្នាយ៉ាងរាក់ទាក់កក់កៅ្ត។

" "

សិស្សានុសិស្សនិងគ្រូបង្រៀនជាច្រើនបានសម្តែងការរំពឹងទុកយ៉ាងខ្លាំងចំពោះកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។

" "
To Top