វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ CMG ត្រូវបានចាក់ផ្សាយនៅក្នុងសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំចិន នៅប្រទេសទុយនីស៊ី
នៅថ្ងៃទី ៣១ ខែមករា និងថ្ងៃទី ១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ការសម្តែងសិល្បៈពិសេសនៅទុយនីស៊ីឈ្មោះ “រីករាយចូលឆ្នាំចិន ផ្លូវសូត្រដ៏មានកម្លាំងទាក់ទាញ” ឆ្នាំ ២០២៦ ត្រូវបានធ្វើឡើងនៅបុរីវប្បធម៌ក្នុងរដ្ឋធានីទុយនីស៊ី។

វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិនឆ្នាំមមីដែលផលិតយ៉ាងផ្ចិតផ្ចង់ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ត្រូវបានចាក់ផ្សាយក្នុងព្រឹត្តិការណ៍នេះ។ វីដេអូនេះបានធ្វើឱ្យប្រជាជនក្នុងតំបន់មានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅអំពីភាពទាក់ទាញដ៏វិសេសវិសាល និងវប្បធម៌ដ៏ជ្រាលជ្រៅនៃពិធីបុណ្យចូលឆ្នាំចិន។

ភ្ញៀវកិត្តិយសជាង ៣០០ រូបបានចូលរួមព្រឹត្តិការណ៍នេះ ដែលបូករួមទាំងរដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក Mohamed Ali Nafti ,រដ្ឋមន្ត្រីក្រសួងវប្បធម៌,ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនីស៊ី លោក Wan Li ,បណ្តាអង្គទូតមកពីប្រទេសផ្សេងៗទៀត និងអ្នកទទួលខុសត្រូវនៃគ្រឹះស្ថានវប្បធម៌ទុយនីស៊ីជាច្រើន។ ក្រៅពីនេះ មានប្រជាជនទុយនីស៊ីជិត ១៥០០ នាក់បានចូលទៅទស្សនាការសម្តែងសិល្បៈលើកនេះ៕
