ព័ត៌មានជាតិ

បទវិភាគ៖ ហេតុអ្វីបានជាម៉ាកយីហោចិន តែងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅបរទេស?

នៅក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក អ្នកប្រើប្រាស់នៃតំបន់ Manhattan អាចដើរចូលក្នុងផ្សារដ៏ធំមួយនៃម៉ាកសម្លៀកបំពាក់លក់រាយដែលមានសាខាជាច្រើនរបស់ចិន ដើម្បីទិញសម្លៀកបំពាក់ទាន់សម័យ និងបន្តទៅទិញកាហ្វេមួយកែវឬការ៉េមមួយនៅហាងលក់គ្រឿងភេសជ្ជៈចិនដែលទើបបើកទ្វារមិនយូរប៉ុន្មាន ។

ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី «The Economist»របស់អង់គ្លេសបានចុះផ្សាយអត្ថបទដែលបានលើកឡើងថា ប៉ុន្មានឆ្នាំមុន ម៉ាកយីហោចិនចង់ប្រកបអាជីពល្អនៅសហរដ្ឋអាមេរិកនៅតែជារឿងដែលមិនងាយសម្រេចបានទេ តែបច្ចុប្បន្ននេះ សហគ្រាសចិនជំនាន់ថ្មីបានពន្លឿនការបង្កើតរចនាសម្ព័ន្ធនៅទីផ្សារទូទាំងពិភពលោក ដែលកំពុងដើរចេញមាគ៌ាអភិវឌ្ឍន៍ដែលខុសគ្នាស្រឡះជាមួយមនុស្សជំនាន់មុន ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងស៊ីជម្រៅនៅបរទេសរបស់សហគ្រាសចិន មានម៉ាកយីហោចិនកាន់តែច្រើនបានបង្កើតរូបភាពថ្មីលើទីផ្សារទូទាំងពិភពលោកនិងសម្រេចបាននូវការទទួលបានប្រជាប្រិយភាពនិងលើកកម្ពស់ចំណាត់ថ្នាក់នៃម៉ាកយីហោតាមរយៈការរចនាផលិតផល វិធីសាស្ត្រលក់ដូរនិងការនាំចេញវប្បធម៌ដែលប្រកបដោយភាពច្នៃប្រឌិតថ្មី ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ទស្សនាវដ្តី «Wired»របស់អាមេរិកបានកត់សម្គាល់ឃើញនូវនិន្នាការដែលគួរឱ្យយកចិត្តទុកដាក់គឺ អាកប្បកិរិយារបស់ប្រជាជននៃប្រទេសនានាមានការប្រែប្រួលយ៉ាងលេចធ្លោចំពោះប្រទេសចិន ។ មូលហេតុដែលកើតមាននិន្នាការនេះគឺ “ផលិតផលដែលផលិតដោយប្រទេសចិន”បានក្លាយជាវត្ថុធម្មតាប្រចាំថ្ងៃរួចរាល់៖ មិនថាស្ថិតនៅជ្រុងណាមួយលើពិភពលោកក៏ដោយ វត្ថុនៅក្បែរអ្នកប្រហែលគឺផលិតដោយប្រទេសចិន ។

ឧទាហរណ៍ដូចជា ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃនិងម៉ាស៊ីនបោសសម្អាតដីរបស់អ្នកគឺផលិតដោយប្រទេសចិន របស់លេងទាន់សម័យដែលឈ្មោះ LABUBU ទទួលប្រជាប្រិយភាពលើទូទាំងពិភពលោកគឺត្រូវបានផលិតដោយប្រទេសចិន បន្ទះសូឡាសម្រាប់ផ្តល់កម្លាំងអគ្គិសនីបានផលិតដោយប្រទេសចិន ។ ម៉ាករថយន្តអគ្គិសនីដែលលក់ល្អបំផុតលើទូទាំងពិភពលោកនៅឆ្នាំ២០២៥ក៏មកពីប្រទេសចិនផងដែរ ។

សូម្បីតែម៉ូដែលនៃបញ្ញាសិប្បនិម្មិតប្រភពបើកចំហដែលត្រូវគេពិភាក្សាយ៉ាងសកម្មនាពេលបច្ចុប្បន្នក៏មកពីប្រទេសចិនផងដែរ ។
ហេតុអ្វីបានជាម៉ាកយីហោចិនតែងតែអាចទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅបរទេស?
សមត្ថភាពច្នៃប្រឌិតថ្មីជាកម្លាំងជំរុញដ៏សំខាន់មួយ ។ វេបសាយនៃទស្សនាវដ្តី«The Economist»របស់អង់គ្លេសបានចុះផ្សាយអត្ថបទថា បច្ចុប្បន្ននេះ សហគ្រាសចិនជាច្រើនគឺរីករាយឃោសនាពីប្រភពរបស់ខ្លួន ។

ឧទាហរណ៍ដូចជា ឡូហ្គោសំខាន់នៃម៉ាកលក់តែទឹកដោះគោចិន”CHAGEE”គឺតារាសម្តែងល្ខោនអូប៉េរ៉ាប៉េកាំងពាក់គ្រឿងតុបតែងលើក្បាល ។
ហ្កេមទទួលការពេញនិយមរបស់ចិនឈ្មោះ” Black Myth: Wukong “បានចាត់ទុកស្តេចស្វាស៊ុន អ៊ូខុងនៃរឿង«ដំណើរទៅទិសខាងលិច»ដែលជាស្នាដៃអក្សរសិល្ប៍បុរាណចិនជាតួសំខាន់ ។ម៉ាកយីហោចិនជាច្រើនមិនត្រឹមតែធ្វើការប្រកួតប្រជែងខាងតម្លៃប៉ុណ្ណោះទេ ថែមទាំងក៏ប្រកួតប្រជែងខាងគុណភាពផងដែរ ហើយលែងទទួលផលជោគជ័យតាមរយៈការចម្លងផលិតផលប៉ែកខាងលិចដោយតម្លៃថោកទៀតទេ តែគឺកំពុងសន្សំបាននូវកម្មសិទ្ធិបញ្ញាដ៏មានតម្លៃរបស់ខ្លួន ។

ពេលថ្មីៗកន្លងទៅនេះ វេបសាយនៃទស្សនាវដ្តី«Forbes»របស់អាមេរិកបានចុះផ្សាយអត្ថបទដែលបានលើកឡើងថា នៅឆ្នាំថ្មីមួយ ម៉ាកយីហោចិននឹងបោះជំហានទៅកាន់ទូទាំងពិភពលោកថែមមួយកម្រិតទៀត ។ នៅឆ្នាំ២០២៦ ពិភពលោកគួរត្រៀមលក្ខណៈឱ្យបានល្អដើម្បីទទួលស្វាគមន៍ការងើបឡើងវិញនៃម៉ាកយីហោចិន ។ ម៉ាកយីហោចិនមានគុណភាពល្អប្រសើរនិងមានការគ្រប់គ្រងម៉ាកយីហាដ៏ឆ្នើម ។ ពួកគេនឹងបង្ហាញមុខនៅតំបន់នានាទូទាំងពិភពលោក ៕

To Top