ការងាររបស់ក្រសួងវប្បធម៌ សម្រេចបានលទ្ធផលជាង៩០%
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការអនុវត្តសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រសួង សម្រេចបានរហូតជាង៩០% បើទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក្តី ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងវប្បធម៌ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា ការអនុវត្តសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រសួងសម្រេចបានរហូតជាង៩០% បើទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក្តី ដែលលទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជួយឧបត្ថម្ភគំាទ្រពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ៕



