លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលនូវការឧបត្ថម្ភពីសប្បុរសជន លោក MARK BYRON HUANG ប្រគល់នអាវរងារ២០០០អាវជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលនូវការឧបត្ថម្ភពីសប្បុរសជន លោក MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។

ជានិច្ចកាលនាពេលកន្លងមក លោក MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., Ltd ជាសប្បុរសជនដែលតែងតែបានចូលរួមឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ងផងដែរ ជាក់ស្តែងពេលនេះក៏បានប្រគល់នូវអាវរងារចំនួន២០០០អាវបន្ថែមទៀត។

ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាតំណាង លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., Ltd ដែលតែចូលរួមឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក និងជូនពរជ័យសេរីមង្គលសូមឲ្យ លោក MARK BYRON HUANG និងក្រុមគ្រួសារ រួមទាំងក្រុមការងារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




