ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់សុខចិត្តប្រឈមមុខជាមួយនឹងលោក Trump ជុំវិញការចម្រាញ់អ៊ុយរ៉ាញ៉ូម

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់នឹងមិនបោះបង់សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួនឡើយ ទោះបីស្ថិតនៅក្រោមការគំរាមកំហែងនៃសង្គ្រាមក៏ដោយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឱ្យប្រទេសអ៊ីរ៉ង់ យល់ព្រមចំពោះគោលនយោបាយ ការបង្កើនកាត់បន្ថយសកម្មភាពនេះឲ្យទៅដល់កម្រិតសូន្យ។

លោក Araghchi បានធ្វើការកត់សម្គាល់នៅឯសមាជជាតិស្តីពីគោលនយោបាយការបរទេសរបស់សាធារណរដ្ឋឥស្លាមនៅទីក្រុងតេហរ៉ង់កាលពីថ្ងៃអាទិត្យ ដោយហៅការពង្រឹងសិទ្ធិស្របច្បាប់ដែលចាក់ឫសក្នុងអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូរជាតិគឺជាភាពចាំបាច់។

លោកបានមានប្រសាសន៍ថា ៖ហេតុអ្វីបានជាយើងទទូចយ៉ាងខ្លាំងលើការបង្កើននិងបន្តធ្វើដូច្នេះហើយហេតុអ្វីបានជាយើងមិនព្រមលះបង់វាបើទោះបីជាសង្រ្គាមត្រូវបានដាក់លើយើង? ដោយសារតែគ្មាននរណាម្នាក់មានសិទ្ធិប្រាប់យើងពីអ្វីដែលយើងគួរមាននិងអ្វីដែលយើងមិនគួរមាន៕

ប្រែសម្រួល៖ ស៊ុនលី

To Top