ព័ត៌មានអន្តរជាតិ

កាណាដានិងបារាំង ចាប់ផ្តើមធ្វើសកម្មភាពទូតឆ្ពោះទៅរកទឹកដី Greenland ខណៈអាមេរិកនៅតែបន្តជំហចង់បានដែនកោះនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសកាណាដា និងបារាំងបានចាប់ផ្តើមបង្កើតស្ថានកុងស៊ុលនៅដែនកោះ Greenland ចំពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងរដ្ឋសមាជិកណាតូផ្សេងទៀតជុំវិញទឹកដីស្វយ័តដែលគ្រប់គ្រងដោយដាណឺម៉ាកមួយនេះ។

ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ទាមទារ​របស់​លោក​ថា កោះ​ដែល​មាន​ទីតាំង​យុទ្ធសាស្ត្រ​ក្លាយ​ជា​ផ្នែក​មួយ​របស់​អាមេរិក។

លោក​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​របស់​រុស្ស៊ី និង​ចិន​ចំពោះ​ទឹកដី​អាកទិក ដែល​ទាំង​ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង​បាន​ច្រានចោល។ ប្រទេសដាណឺម៉ាក រួមជាមួយនឹងប្រទេសអឺរ៉ុបមួយចំនួនទៀត បានច្រានចោលការជំរុញរបស់រដ្ឋបាល Trump ក្នុងការកាន់កាប់ Greenland ផងដែរ។

កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋ​មន្ត្រី​ការ​បរទេស​កាណាដា Anita Anand បាន​ជួប​ជាមួយ​សមភាគី​ដាណឺម៉ាក និង Greenlandic របស់​លោកស្រី Lars Lokke Rasmussen និង Vivian Motzfeldt នៅទីក្រុង Nuuk។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Anand បាន​បើក​ស្ថាន​កុងស៊ុល​ថ្មី​របស់​កាណាដា​នៅ​រដ្ឋធានី Greenlandតែម្តង។

អ្នកការទូតកំពូលកាណាដាបានបញ្ជាក់សារជាថ្មីអំពី ការគាំទ្ររបស់អូតាវ៉ាចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃGreenland និងព្រះរាជាណាចក្រដាណឺម៉ាក៕

ប្រែសម្រួល៖ស៊ុនលី

To Top