រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A” ក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង “ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសំណេះសំណាលនេះមិនត្រឹមតែជាការអបអរសាទរចំពោះភាពជោគជ័យនៃការសិក្សារបស់សិស្សានុសិស្សកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាសសរស្តម្ភដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិ៕








