ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចុះពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យសម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ ស្តារជីវភាពគ្រួសារភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ លោក ចន ណារិទ្ធ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពី ស្ថានភាព និងវាយតម្លៃផលប៉ះពាល់នានា ពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងចុះពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យសម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ ស្តារជីវភាពគ្រួសារភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

លោក ចន ណារិទ្ធ បានលើកឡើងថា សុខុមាលភាពគ្រួសារភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅភូមិឋានវិញ ជាការយកចិត្តទុកដាក់ របស់គ្រប់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។

លោកបន្ថែមថា ការរៀបចំតង់ជម្រក ដែលមានលក្ខណៈរឹងមាំផង និងការធ្វើឱ្យប្រសើរបន្ថែមទៀត នូវបរិស្ថានរស់នៅក្នុងទីសុវត្ថិភាពផង កំពុងត្រូវបានបន្ត ខណៈដែលកម្មវិធីគាំពារសង្គម សម្រាប់ទ្រទ្រង់ជីវភាពពួកគាត់អាចនឹងចាប់ផ្តើម ដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ប្រដមប្រសងទៅនឹងកម្មវិធីស្តារជីវភាព និងលំនៅឋានដែលខូចខាត សម្រាប់គ្រួសារដែលបាន និងកំពុងត្រឡប់ទៅវិញជាបន្តបន្ទាប់ ។

ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល

To Top