BREAKING NEWS ៖ បាញ់ប្រហារនៅសាលារៀនមួយ ក្នុងខេត្ត សុងក្លា ប្រទេសថៃ សិស្សត្រូវបានចាប់ជាចំណាប់ខ្មាំង
បរទេស៖ ការបាញ់ប្រហារមួយត្រូវបានរាយការណ៍នៅសាលារៀន Patong Prathan Khiriwat ក្នុងខេត្ត សុងក្លា ជាកន្លែងដែលខ្មាន់កាំភ្លើងម្នាក់ត្រូវបានអះអាងថា បានបើកការបាញ់ប្រហារលើគ្រូបង្រៀន និងសិស្ស។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ប៉ូលីសថៃបាននិយាយថា សិស្សថ្នាក់ទី ១១ ម្នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងក្នុងអំឡុងពេលកើតហេតុ។ មន្ត្រីប៉ូលីសបានឡោមព័ទ្ធសាលា និងឡោមព័ទ្ធជនសង្ស័យ។ អាជ្ញាធរកំពុងធ្វើការដើម្បីធានាសុវត្ថិភាពតំបន់នោះ។
ប្រែសម្រួលៈ ណៃ តុលា
