ព័ត៌មានអន្តរជាតិ

លោក​ Xi Jinping​ ប្រធានរដ្ឋ​ចិន​អញ្ជើញ​ចុះសួរសុខទុក្ខ​កម្មាភិបាល និង​ប្រជាជន​តាម​មូលដ្ឋាន​នៅ​ក្រុងប៉េកាំង ​

ពីថ្ងៃទី​៩ ដល់ថ្ងៃទី​១០ ខែកុម្ភៈ ​លោក ​Xi Jinping​ ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ត្រួតពិនិត្យ ​និង​ស្វែងយល់​ការងារ​នៅ​សួន​ច្នៃប្រឌិតថ្មី​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន​ជាតិ ​សហគមន៍​សេវា​ថែទាំមនុស្សចាស់ និង​​ផ្សាណាត់​លក់​ដូរ​ទំនិញ​សម្រាប់​របុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​នៅ​ក្រុងប៉េកាំង ​ដើម្បី​សួរសុខទុក្ខ​និង​ជូនពរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន​ចំពោះ​កម្មាភិបាល​និង​ប្រជាជន​។

លោក​ Xi Jinping បាន​សួរនាំ​យ៉ាង​​លម្អិត​អំពីសេវាកម្ម​ផ្គត់ផ្គង់​អាហារសម្រាប់​មនុស្សចាស់ ​ព្រមទាំង​បាន​កោត​សរសើរ​ដល់​ការខិតខំប្រឹងប្រែង ​និងការរួមចំណែករបស់​អ្នកដឹកជញ្ជូន​ទំនិញ​ដល់​ផ្ទះ​។

​លោក​បាន​លើកឡើងថា “ខ្ញុំធ្វើ​ដំណើរ​ជាពិសេស​មក​ចូលរួម​​អបអរ​សាទរ​ថ្ងៃ​បុណ្យ​ Xiaonian​ និងស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន​ជា​មួយ​អ្នក​ទាំង​អស់គ្នា​។ពេល​មើលឃើញ​មាន​មនុស្ស​ច្រើន​អ៊ូអរ ​បរិយាកាសរីករាយ​និងទំនិញ​សម្បូរបែប ​ធ្វើឱ្យ​ខ្ញុំសប្បាយចិត្តខ្លាំងណាស់។​

ការ​គោរព​និងការថែទាំមនុស្សចាស់ ​គឺជា​គុណធម៌ប្រពៃណីរបស់​ប្រជាជាតិចិន។ ​​គណៈកម្មការ​បក្ស​និងរដ្ឋបាលគ្រប់​ជាន់​ថ្នាក់​ត្រូវ​​បន្តធ្វើ​កិច្ចខិតខំប្រឹងប្រែង ​ដើម្បីធានា​ឱ្យ​​ប្រជាជន​ឆ្លង​ថ្ងៃបុណ្យ​​ឆ្នាំថ្មី​​​ដ៏សប្បាយរីករាយ។ ក្នុងអំឡុងពេល​ត្រួតពិនិត្យនិង​ស្វែងយល់ការងារ​ លោក ​Xi Jinping បាន​ស្តាប់​របាយការណ៍​ការងារ​របស់​រដ្ឋបាល​ក្រុងប៉េកាំង​។

លោក​បាន​លើកឡើងថា​ ​ក្រុងប៉េកាំង​ត្រូវតែ​អនុវត្ត​ការកំណត់​ជាយុទ្ធសាស្ត្រ​ចំពោះ​ទីក្រុងប៉េកាំង​របស់​គណៈកម្មាធិការមជ្ឈិមបក្ស​ ​ក្តាប់​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយគុណភាព​ថែម​ទៀត ​ដើម្បី​ដើរតួនាទី​ជា​គំរូ​នៅទូទាំង​ប្រទេស​៕

To Top