ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យ តំណាងក្រុមហ៊ុន BAUER Group និងក្រុមហ៊ុនប៊ីខនស្រ្តាក់សិន & ដេខ័រ ឯក ចូលជួបសម្ដែងការគួរសម និងពិភាក្សា លើស្ថានភាពប្រឈម និងផែនការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងស្វែងរកការគាំទ្រពីលទ្ធភាពសហការជាដៃគូ លើការធ្វើទំនើបកម្មក្នុងវិស័យកសិកម្មស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB ៕

To Top