មន្រ្តីជំនាញបរិស្ថានខេត្តព្រះវិហារ ចុះហាមឃាតពលរដ្ឋទន្រ្ទានដីរដ្ឋយកមកធ្វើជាកម្មសិទ្ធ
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត រួមនឹងមន្រ្តីបរិស្ថានចុះល្បាត និងណែនាំដល់បងប្អូនប្រជាពលរដ្ឋមិនឱ្យមានការ កាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងនោះដែរលោកអភិបាលស្រុកជាំក្សាន្ត បន្តការផ្តាំផ្ញើ ដល់មន្រ្តីក្រោមឱវាទក្នុងនាមជាភ្នែក ជាច្រមុះរបស់ស្រុក និងមន្រ្តីជំនាញ បន្តការទប់ស្កាត់ការរុករានទន្រ្ទានដីព្រៃរដ្ឋ ធ្វើជាកម្មសិទ្ធិក្នុងស្រុកជាំក្សាន្ត ។



ដោយ៖ សួន ពិសិត|ដើមអម្ពិល|ព្រះវិហារ
