ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន KASEN Group ដែលមានស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ប្រទេសចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីការស្វែងរកឱកាសវិនិយោគក្នុងការកែច្នៃផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម, ការផលិតថាមពលបៃតងចេញពី Biomass និងកិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រុមក្រុមហ៊ុន KASEN (KASEN Group) ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំឱ្យមានចង្កោមសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធនឹងការកែច្នៃផលិតផលកសិកម្មធំៗមួយចំនួន។

កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលនៃធនាគារ ARDB។

ជាមួយគ្នានេះ ក្រុមនេះ មានតំបន់សេដ្ឋកិច្ចពិសេសផ្ទាល់ខ្លួនចំនួនពីរគឺនៅ ខេត្តកោះកុង និងខេត្តព្រះសីហនុ ផងដែរ ដែលជាទីតាំងមានសក្តានុពលខ្ពស់ និងបទពិសោធច្រើនពាក់ព័ន្ធនឹងការងារនេះ ជាពិសេស Zhejiang Special Economic Zone ដែលមានជំនាញគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស៕

To Top