ព្រឹត្តិការណ៍ ”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” សម្រាប់រុស្ស៊ីនៃ CMG បានបើកធ្វើនៅក្រុងមូស្គូ
ថ្ងៃទី១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” សម្រាប់រុស្ស៊ីនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន( CMG )បានបើកធ្វើនៅក្រុងមូស្គូរដ្ឋធានីរុស្ស៊ី។
លោក Shen Haixiong អគ្គនាយក CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ប្រចាំដែលមានទស្សនិកជនច្រើនបំផុតជុំវិញពិភពលោក កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំ ៤៣ ឆ្នាំជាប់ៗគ្នា។
កម្មវិធីរាត្រីសមោសរឆ្នាំនេះ នឹងរៀបចំធ្វើឡើងក្នុងទម្រង់ ”5k +4K/8K+AI” ព្រមនិងបញ្ចញឧត្តមភាពនៃការផ្សព្វផ្សាយជាភាសា ៨៥ ភាសា ដើម្បីផ្តល់កម្មវិធីសម្តែងវប្បធម៌យ៉ាងមហោស្ចារ្យជូនទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ យើងក៏នឹងរៀបចំធ្វើព្រឹត្តិការណ៍ ”ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” នៅតំបន់ជាច្រើនជុំវិញពិភពលោក ដើម្បីធ្វើឱ្យទស្សនិកជនទូទាំងពិភពលោកដកបទពិសោធដោយផ្ទាល់ពីបរិយាកាសសប្បាយរីករាយនៃបុណ្យចូលឆ្នាំថ្មីចិន៕
