ព័ត៌មានជាតិ

កម្ពុជា-អង្គការ OECD បន្តពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ ផលិតភាព ការអភិវឌ្ឍជំនាញ និងអនុលោមភាពច្បាប់

ប៉ារីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក អង់តូនីញូ ហ្គោមេស៍ (Antonio Gomes) នាយករងនៃអគ្គនាយកដ្ឋាន កិច្ចការហិរញ្ញវត្ថុនិងសហគ្រាស នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានជួបប្រជុំទ្វេភាគី នៅទីស្នាក់ការអង្គការ OECD ក្នុងឱកាសដែលលោករដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូត្រីភាគីចូលរួមវេទិកាអង្គការ OECD ស្តីពីការត្រួតពិនិត្យអនុលោមភាព នៅក្នុងវិស័យកាត់ដេរ និងផលិតផលស្បែកជើង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី និងលោក អង់តូនីញូ បានរំលឹកពីកិច្ចសហប្រតិបត្តិការ រវាងអង្គការ OECD និងប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសលើការ លើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ និងការអនុវត្តការត្រួត ពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធសិទ្ធិមនុស្ស និងបរិស្ថាន នៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិង កាបូប ដែលនឹងជួយរក្សាបាននូវភាពប្រកួតប្រជែង ខណៈដែលកម្ពុជាត្រៀម ខ្លួនចាកចេញពីប្រទេសអភិវឌ្ឍតិច (LDC)។

ជាមួយនឹងការសម្តែងនូវការពេញផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរ បទពិសោធ បញ្ហាប្រឈម និងវឌ្ឍនភាពក្នុងការអភិវឌ្ឍ វិស័យការងារផងដែរ៕

To Top