ព័ត៌មានជាតិ

យុវជន,យុវតី ដែលជក់បារីអេឡិចត្រូនិច បង្ហោះលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែត ឃាត់ខ្លួនហើយ

បន្ទាយមានជ័យ៖ ក្រោយមានរិះគន់ព្រោងព្រាង ជុំករណីយុវជនយុវតីមួយក្រុម បានធ្វើការបង្ហោះចែកចាយនៅវីដេអូ នៅលើបណ្ដាញសង្គម នូវសកម្មភាព ជក់បារីអេឡិចត្រូនិច ពេលនេះ ត្រូវបានកងកម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវ នឹងឈានទៅដល់ឃាត់ខ្លួនមនុស្ស៨នាក់ នៅហាងចាក់សាក់១កន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមរបាយការណ៍របស់អធិការក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង០៨និង៣២នាទី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនបានមនុស្សចំនួន០៨នាក់ ស្រី០២នាក់ គឺមាន០៤នាក់ នៅក្នុងខ្លីបវីដេអូ ដែលបានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិច នៅលើបណ្តាញសង្គមហេ្វសប៊ុក នៅចំណុចទីតាំងហាងសាក់យីហោ Para Ti ស្ថិតក្នុងបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នមនុស្ស ចំនួន០៨នាក់ ស្រី ០២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ត្រូវបានចាត់ការតាមនីតិវិធី ៕

To Top