ព័ត៌មានជាតិ

លោក សុខ សូកេន បន្តដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង

ភ្នំពេញ៖ រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអង្កេត ស្រាវជ្រាវ និងដោះស្រាយបណ្ដឹង ដើម្បីពិនិត្យលើវឌ្ឍនភាពពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍របស់បងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តមួយចំនួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈប្រតិភូ នៅទីស្ដីការក្រសួង។

ថ្លៃងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈប្រតិភូទាំងអស់ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចុះអង្កេតដល់ទីតាំងជាក់ស្តែង និងប្រមូលព័ត៌មានឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបានសង្កត់ធ្ងន់លើការពន្លឿននីតិវិធីលើពាក្យបណ្ដឹង ដើម្បីអាចបញ្ចប់រាល់វិវាទ និងផ្តល់ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងភាពច្បាស់លាស់ជូនប្រជាពលរដ្ឋ៕

To Top