ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ ប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន​​ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋចិន លោក​​​ Xi Jinping

ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ​គណៈកម្មាធិការមជ្ឈិមបក្ស ​កុម្មុយនីស្តចិន​​​ និង​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បាន​​ប្រារព្ធធ្វើពិធីសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន​​ នៅវិមានសភាប្រជាជន នៅក្រុងប៉េកាំង​ ។ ​  លោក​​​ Xi Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​ ​ប្រធានរដ្ឋចិន​ ​និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ​បាន​ថ្លែងសុន្ទរកថា​ ។ លោកបានតាងនាម​មជ្ឈិមបក្ស​ និងក្រុមប្រឹក្សា កិច្ចការរដ្ឋចិន​ ​ជូនពរឆ្នាំថ្មី ចំពោះប្រជាជនគ្រប់ជនជាតិ ​ជនរួមជាតិតំបន់រដ្ឋបាលពិសេស​ហុងកុង​ និង ម៉ាកាវ​ ​ជនរួមជាតិតៃវ៉ាន់ ​និង​អាណិកជនចិន នៅឯនាយសមុទ្រ​។

លោក Xi Jinping បាន​សង្កត់ធ្ងន់ថា​ ​មួយឆ្នាំកន្លងទៅនេះ ​ភារកិច្ចជាគោលដៅ​សំខាន់ៗ នៃការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ចិន​ពេញមួយឆ្នាំ ត្រូវបាន​សម្រេចដោយរលូន​ ផែនការ​ជាតិ ​៥ ឆ្នាំទី ១៤ បាន​បញ្ចប់ដោយគាប់ប្រសើរ​ ​កម្លាំង​សេដ្ឋកិច្ច​ ​កម្លាំង​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ ​កម្លាំង​ការពារជាតិ ​និងកម្លាំងចម្រុះរបស់ចិន​បាន​ឡើងដល់កម្រិតថ្មី ការធ្វើទំនើបកម្ម​តាមបែបផែនចិន បានបោះជំហាន​យ៉ាងរឹងមាំ ។

ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូង នៃការអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥ ​។ យើងត្រូវ​ប្រកាន់ខ្ជាប់ ​នូវការ​ចាត់ទុកគំនិតសង្គមនិយម​ដែលប្រកបដោយលក្ខណៈពិសេសចិន ក្នុងយុគសម័យ ជាគោលការណ៍ណែនាំ​ ​អនុវត្តដោយស៊ីជម្រៅនូវ​ស្មារតីនៃរាល់សន្និសីទ ពេញអង្គ នៃសមាជបក្សកុម្មុយនីស្តចិន ​អាណត្តិទី ​២០ ​និង​គណៈកម្មាធិការ​មជ្ឈិមបក្ស កុម្មុយនីស្តចិន ​អាណត្តិ
ទី ២០ ​អនុវត្ត តាម​គំនិតអភិវឌ្ឍន៍ថ្មី ដោយ​គ្រប់ជ្រុងជ្រោយ និង​ ត្រឹមត្រូវ ​ពន្លឿនការកសាង​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ជំរុញ​ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់​ រក្សា​ភាពសុខដុមរមនា ​និងស្ថិរភាពក្នុងសង្គម ​ដើម្បីសម្រេបាននូវ​ការចាប់ផ្តើមដ៏ល្អប្រសើរ​នៃ​ផែនការជាតិ ៥ ឆ្នាំទី ១៥ របស់ចិន​។

រមណីយដ្ឋាន Zhouzhuang​ តុបតែងលម្អដោយចង្កៀងកោម ក្រហម ដែលជា​បេតិកភណ្ឌវប្បធម៌អរូបី  

នាយប់ថ្ងៃទី ១១ ខែកុម្ភៈ ​ពិធីបង្កៀង​គោមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​ឃុំ Zhou zhuang ក្រុង​​ Kunshan ខេត្ត Jiangsu​ ប្រទសចិន​បាន​ចាប់ដំណើរការ​ ​ដោយបានបង្ហាញ ទាំង​សិប្បកម្ម​ចង្កៀងគោមចម្រុះពណ៌​ Zigong​ ដែលជា​កម្មវិធីជាតំណាង នៃ​បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ និង​ទេសភាពដ៏ស្រស់ស្អាត នៃរមណីយដ្ឋាន Zhouzhuang៕

To Top