អ៊ីរ៉ង់ បញ្ជាក់ថា ការចរចាជាមួយអាមេរិក អាចរីកចម្រើនជាវិជ្ជមាន ដោយគ្មានការទាមទារហួសហេតុ
តេអេរ៉ង់៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បាននិយាយថា ការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន អាចជំរុញ និងការពារផលប្រយោជន៍ទៅវិញទៅមក ប្រសិនបើពួកគេផ្អែកលើភាពប្រាកដនិយម និងជៀសវាងការទាមទារហួសហេតុ។
លោក Ali Shamkhani លេខាធិការក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera របស់ប្រទេសកាតា ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃសុក្រ ខណៈពេលដែលធ្វើអត្ថាធិប្បាយលើការចរចានុយក្លេអ៊ែរដោយប្រយោលឡើងវិញរវាងប្រទេសរបស់លោក និងសហរដ្ឋអាមេរិក ដែលជុំទីមួយត្រូវបានធ្វើឡើងនៅប្រទេសអូម៉ង់ នៅថ្ងៃទី៦ ខែកុម្ភៈ។
លោក Shamkhani បានលេីកឡេីងថា ការចៀសវាងសកម្មភាព និងចលនាដែលអាចប៉ះពាល់អវិជ្ជមានដល់ស្ថិរភាព និងសន្តិសុខរបស់អាស៊ីខាងលិច គឺជាផ្លូវឡូជីខល និងសមហេតុផល សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដោយបន្ថែមថា វិធានការការទូតនៅក្នុងតំបន់នេះមានគោលបំណងកាត់បន្ថយភាពតានតឹង និងពង្រឹងដំណោះស្រាយនយោបាយ។
លោកបានសង្កត់ធ្ងន់ថា កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់គឺជាខ្សែបន្ទាត់ក្រហមមួយក្នុងចំណោមខ្សែបន្ទាត់ក្រហមរបស់ប្រទេសនេះ និងមិនអាចចរចាបាន ដោយព្រមានថាអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ ម៉ឺងម៉ាត់ និងសមស្រប» ចំពោះការផ្សងព្រេងណាមួយដែលអាចកើតមានប្រឆាំងនឹងប្រទេសនេះ។
លោកបានបន្ដថា អ៊ីស្រាអែល មិនអាចវាយប្រហារអ៊ីរ៉ង់ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកបាននោះទេ ដោយសង្កត់ធ្ងន់ថា កម្រិតនៃការត្រៀមខ្លួនផ្នែកយោធារបស់អ៊ីរ៉ង់គឺខ្ពស់ ដែលបង្កើនការចំណាយលើការគណនាខុសណាមួយដោយភាគីណាមួយប្រឆាំងនឹងប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
