កម្មវិធី “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦” នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមទាំង ៥លើក
ថ្ងៃទី១៤ ខែកុម្ភៈ កម្មវិធី “រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦” របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទី៥ដោយរលូន។ កម្មវិធីគ្រប់ប្រភេទដូចជាកម្មវិធីច្នៃប្រឌិតថ្មី បទចម្រៀងនិងរបាំ កាយសម្ព័ន្ធ ល្ខោនហ៊ី កុងហ្វូ ឈុតកំប្លែងខ្លី និងវេទមន្តជាដើមបានដាក់តាំងបង្ហាញ ដែលបង្កើតបរិយាកាសពិធីបុណ្យដ៏ស្បាយរីករាយ និងសេរីមង្គល។ ទីតាំងឆាកសម្តែងសំខាន់ និងទីតាំងឆាកសម្តែងបន្ទាប់បន្សំទំាងបួនកន្លែងត្រូវបានតភ្ជាប់គ្នាយ៉ាងរលូន។

បច្ចុប្បន្ននេះ«អាហារពេលយប់ដាច់ឆ្នាំវប្បធម៌»នេះ ដែលបង្ហាញពីសុភមង្គល និងភាពស្បាយរីករាយក្នុងការជួបជុំគ្នាបានត្រៀមខ្លួនហើយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាមួយប្រជាជនចិននៅជុំវិញពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេសទាំងអស់ ។

សូមជួបជុំគ្នានៅម៉ោង ៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦» នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននឹងអមជាមួយលោកអ្នក ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដោយស្បាយរីករាយ!



