ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ចុះអនុស្សារណៈ នៃកិច្ចប្រតិបត្តិការ ស្ដីពី ពង្រឹងកិច្ចការច្បាប់បរិស្ថាន ដើម្បីអភិបាលកិច្ចបរិស្ថាន

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ ចុះអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការជាមួយ សហព័ន្ធសមាគមមេធាវីជប៉ុន Shiho-Shoshi ស្ដីពី ពង្រឹងកិច្ចការច្បាប់បរិស្ថាន ដើម្បីអភិបាលកិច្ចបរិស្ថាន។

លោក Ozawa Yoshinori ប្រធានសហព័ន្ធ Shiho-Shoshi សមាគមមេធាវីជប៉ុន បានគូសបញ្ជាក់ថា នឹងគាំទ្រ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចូលរួមចំណែកដល់ការព្យាករណ៍បរិស្ថាន នៅកម្ពុជា។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងសម្រេចបាននូវគោលដៅសំខាន់ៗចំនួនបីគឺ (១) លើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន(2) ពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និង (៣)កសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។

លោក រដ្ឋមន្ត្រី បានបន្ថែមថា នៅពេលស្ថាប័នរបស់យើងមានតម្លាភាព ច្បាប់គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព យើងនឹងបង្កើតបានមូលដ្ឋានគ្រឹះនៃភាពជោគជ័យយូរអង្វែង៕

To Top