ព័ត៌មានជាតិ

លោក ម៉េង ស្រ៊ុន ​បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ដោយបានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ​ចុះ​សួរ​សុខទុក្ខ ​និង​នាំយកថវិការព្រមទាំងសម្ភារៈ​មួយ​ចំនួន​ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងមានជំងឺសើរស្បែកប្រចាំកាយ ហើយទទួលបន្ទុកចិញ្ចឹមកូនពីនាក់ថែមទៀត​ក្នុងភូមិសាស្តក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺ៖ ក្រោយពីបានទទួលនូវព័ត៏ពីក្រុមការងារអាវុធហត្ថ អំពីស្ថានភាពប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពរស់ជួបការលំបាក មានជំងឺចាំកាយ រស់ដោយសុំបងប្អូនអ្នកជិតខាងស្នាក់នៅកាលពីប៉ុន្នានកន្លងមកនេះ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩.០០នាទីព្រឹក រថយន្ត​បានចាប់ផ្តើមចេញតំណើរពីបញ្ជាការ​ដ្ឋានកងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ឆ្ពោះទៅកាន់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ រួមតំណើរដោយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​យ៉ាងសកម្ម​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ និងអាជ្ងាធរមូលដ្ឋាន បាន​ចុះ​សួរ​សុខទុក្ខ​ និង​នាំយក​នូវ​ថវិការសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន លោកស្រី រឿន ស្រីដេ ភេទស្រី អាយុ៣៦ឆ្នាំ មានកូនក្នុងបន្ទុក២នាក់(ប្រុស១នាក់,ស្រី ១នាក់) ដោយ​បច្ចុប្បន្ន​គាត់មានជីវភាពខ្វះខាតជួបការលំបាកជាខ្លាំង​ រស់ដោយសុំការស្នាក់អាស្រ័យពីបងប្អូនប្រជាពលរដ្ឋជិតខាង ព្រមទាំងមានជំងឺសើរស្បែកទៀតផង​ ស្ថិតនៅក្នុងភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ក្រោមមេឃតែមួយតែវាសនាខុសគ្នា ជាក់ស្តែងមើលទៅវាពិតជាលំបាកខ្លាំងណាស់ សំបុកអត់បា ជាស្ត្រីមេម៉ាយទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាកូនពីនាក់ រស់នៅដោយសំុបងប្អូនអ្នកជិតខាងដើម្បីបានស្នាក់នៅ ក្នុងខ្លួនមានជំងឺប្រចាំកាយថែមទៀត គ្មានលទ្ធិភាពនិងព្យាបាល។

ក្រោម​ស្មារតី​មនុស្សធម៏​ ខ្មែរ​ស្រលាញ់​ខ្មែរ ក្នុងវប្បធម៏ចែករំលេក ជួយ​គ្នាក្នុងគ្រាលំបាក បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខរួចមក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ ដោយក្តីអាណិតអាសូរ លោកបានឧបត្ថម្ភ​ជាថវិការចំនួន​៤០០,០០០រៀល(សែសិបមុឺនរៀល) និង​សម្ភារ​គ្រឿងឧបភោគបរិភោគ​រួមមាន(អង្ករ​ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ+ទឹកក្រូច ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ,ត្រីខ ៣យួរ,ភួយ ២,ខ្នើយ២និងសម្ភារៈសិក្សាសិស្ស០២ឈុតថែមទៀតផង។

To Top