ព័ត៌មានជាតិ

មេបញ្ជាការ​ ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ដឹកនាំក្រុមការងារ ​ចុះ​សួរ​សុខទុក្ខ​ និង​នាំយកថវិការព្រមទាំងសម្ភារៈ​មួយ​ចំនួន​ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងភូមិសាស្តក្រុងឧដុង្គម៉ែជ័យ

កំពង់ស្ពឺ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៩.០០នាទី ​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង​មានការ​ចូលរួម​យ៉ាងសកម្ម​ពីក្រុមការងារសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ និងអាជ្ងាធរមូលដ្ឋាន បាន​ចុះ​សួរ​សុខទុក្ខ​ និង​នាំយក​នូវ​ថវិការសម្ភារៈ​គ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតពីរគ្រួសារ។

គ្រួសារទី១ឈ្មោះ សុខ សាមឿន ភេទស្រីអាយុ ៧០ឆ្នាំ មានកូន ៣នាក់ប្រុស​​ និងគ្រួសារទី២ ឈ្មោះ រស់ សុខមុយ ភេទស្រី អាយុ៧៤ឆ្នាំ​ បច្ចុប្បន្ន​រស់នៅភូមិចិនដាំម្លូរ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជា​ទឹកចិត្ត​សប្បុរស​ធម៌​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​​ បាន​ឧបត្ថម្ភ​នូវថវិកា ៤០០,០០០៛ និង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន​ (អង្ករ ២បាវ,មី២កេះ,ទឹកសុទ្ធ ២កេះ,ទឹកផ្លឺឈើ+ទឹកក្រូច ២កេះ,ទឹកត្រី ២យួរ,ទឹកស៉ីអ៉ីវ ២យួរនិងត្រីខ ២យួរនិងលោកយាយ រស់ សុខមុយ​ ទទួល​បានការ​ឧបត្ថម្ភ​២០០,០០រៀលផងដែរ៕

To Top