កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បង្រ្កាបនិងឈាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:១០នាទី នាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៦ កម្លាំងជំនាញកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឆ្មក់បង្រ្កាបជាក់ស្ដែងនូវករណីគ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែមួយកន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យទី១.ឈ្មោះ ភិន មាស អាយុ៣៦ឆ្នាំ ភូមិព្រៃពពេល ឃុំពើក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ ឈឺន គុណ អាយុ៤៦ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៣.ឈ្មោះ គង់ វិច្ឆិកា អាយុ១៨ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤.ឈ្មោះ ញ៉ាន ចាន់សៅ អាយុ២៧ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

កម្លាំងជំនាញអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន:ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់ ២.២៩ក្រាម),ទូរសព្ទចំនួន ០៧គ្រឿង,កាំបិតចំនួន២ដើម,កំណាត់ឈើចំនួន ០១ដើម (ប្រវែងប្រហែល កន្លះម៉ែត្រ),លោហៈធាតុពណ៍លឿង (ខ្សែក) ចំនួន ០១ខ្សែ,ម៉ូតូចំនួន ០២គ្រឿង,ថង់ច្រក និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។



បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

