ព័ត៌មានអន្តរជាតិ

ថ្នាក់​ដឹក​នាំ​បរទេស ​និង​អ្នក​ទទួល​ខុសត្រូវ​អង្គការអន្តរជាតិ​ផ្ញើ​សារលិខិត​អបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មមី

​ពេល​ថ្មី​ៗ​នេះ​ ថ្នាក់​ដឹក​នាំ​បរទេស ​និង​អ្នក​ទទួល​ខុសត្រូវអង្គការ​អន្តរជាតិ​ជាច្រើន​បាន​ផ្ញើ​សារលិខិតជូនចំពោះ​លោក Xi Jinping អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន​ និងជា​ប្រធាន​រដ្ឋ​ចិន ​ដើម្បី​ជូនពរប្រជាជន​ចិនក្នុងពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មមី។

សម្តេចតេជោ​ ហ៊ុន ​សែន​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និងជា​ប្រធាន​ព្រឹទ្ធសភាកម្ពុជា​បានជឿជាក់​យ៉ាង​មុត​មាំ​ថា ​ឆ្នាំ​ថ្មី​ឆ្នាំ​មមី​នឹង​បង្កើន​ចំណង​មិត្ត​ភាព​ដែក​ថែប​រវាង​កម្ពុជា​និង​ចិន​ ដោយបំពេញ​បន្ថែម​កម្លាំង​ចលករយ៉ាង​ខ្លាំងក្លាទៅក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ និងជំរុញ​ការ​កសាង​សហគមន៍​វាសនា​រួមកម្ពុជា-ចិនគ្រប់រដូវកាល​ក្នុងយុគសម័យថ្មី។

លោក​Putin ប្រធានាធិបតី​រុស្ស៊ី​បាន​ផ្ញើ​ការ​ជូន​ពរ​យ៉ាង​ស្មោះ​ស្ម័គ្រ​បំផុត​ជូនចំពោះ​លោក  ​Xi Jinping ​​ ​ប្រធាន​រដ្ឋចិន​ ដោយបាន​ថ្លែងថា​ ក្នុងរយ:ពេល ១ ឆ្នាំ​កន្លង​មក​នេះ​ ទំនាក់​ទំនង​ភាព​ជា​ដៃគូ​កិច្ច​សម្រប​សម្រួល​ជា​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​យុគ​សម័យ​ថ្មី​រវាង​រុស្ស៊ី​និង​ចិន​បាន​រក្សា​ការ​អភិវឌ្ឍដ៏​ល្អ​ប្រសើរ​ ព្រម​និង​ទទួល​បាន​សមិទ្ធផល​​ផ្លែ​ផ្កាគួរជាទីគាប់ចិត្ត​ជា​ច្រើន​ គម្រោង​កិច្ច​សហប្រតិបត្តិការ​​សំខាន់​ៗបានដំណើរការ​ជា​លំដាប់​ រុស្ស៊ី​និង​ចិន​សម្រេច​ការ​លើក​លែង​ទិដ្ឋការ​ រៀប​ចំធ្វើ​សកម្មភាពឆ្នាំ​វប្បធម៌​​ដោយ​ជោគ​ជ័យ​ ហើយរុស្ស៊ី ​និង​ចិន​នឹងរួម​គ្នាចាប់ដំណើរ​ការ​​ “ឆ្នាំ​អប់​រំ​រុស្ស៊ី​និង​ចិន​”ក្នុងឆ្នាំ២០២៦ ។ លោកសូមជូនពរប្រជាជនចិនឲ្យមានសុខសុភមង្គលនិង​សុខភាពល្អបរិបូណ៌ ​សម្រេចអ្វីៗ​ដូច​បំណង​ប្រាថ្នា៕

To Top