ព័ត៌មានអន្តរជាតិ

រុស្សីអាមេរិកនិងអ៊ុយក្រែន នឹងជួបប្រជុំបែបបិទទ្វានៅទីក្រុងហ្សឺណែវប្រទេសស្វីស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសនៃប្រទេសស្វីសបាននិយាយកាលពីល្ងាចថ្ងៃចន្ទថា កិច្ចចរចានាពេលខាងមុខក្នុងចំណោមប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហ្សឺណែវ នឹងត្រូវធ្វើឡើងដោយបិទទ្វារ។

ក្រសួងការបរទេសស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមិនត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកទេ។

យោងតាមរបាយការណ៍មុននេះ គណៈប្រតិភូមកពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងបើកកិច្ចចរចាជុំថ្មីរបស់ពួកគេនៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៧និង១៨ ខែកុម្ភៈ។

គួរឲ្យដឹងដែរថាចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​នេះ តំណាង​ប្រទេស​ទាំង​បី​បាន​ធ្វើ​ការ​ចរចា​ពីរ​ជុំ​នៅ​ទីក្រុង Abu Dhabi៕

ប្រែសម្រួល៖ ស៊ុនលី

To Top