ប្រជាជនកាណាដា ភាគច្រើន មានការព្រួយបារម្ភ អំពីការគំរាមកំហែង ដល់អធិបតេយ្យភាព របស់សហរដ្ឋអាមេរិក
អូតាវ៉ា ៖ ប្រជាជនកាណាដា ភាគច្រើនមានការព្រួយបារម្ភ អំពីការគំរាមកំហែង ដែលអាចកើតមានពីសហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពជាតិ របស់ប្រទេសកាណាដា នេះបើយោងតាមរបាយការណ៍របស់ CTV News ដោយដកស្រង់លទ្ធផលស្ទង់មតិពី Nanos Research។
យោងតាមរបាយការណ៍ អ្នកឆ្លើយតប ៦៤ភាគរយ បានឧ្យដឹងថា ពួកគេមានអារម្មណ៍ព្រួយបារម្ភ ខណៈដែល ១៩ភាគរយបានឧ្យដឹងថា ពួកគេមិនព្រួយបារម្ភ និង ១៧ភាគរយនៅតែអព្យាក្រឹត។
ការវិភាគទិន្នន័យតាមប្រជាសាស្ត្របានបង្ហាញថា ការព្រួយបារម្ភគឺខ្ពស់បំផុត ក្នុងចំណោមប្រជាជនវ័យចំណាស់ ដោយជនជាតិកាណាដាដែលមានអាយុ ៥៥ឆ្នាំឡើងទៅរាយការណ៍ពីកម្រិត នៃការព្រួយបារម្ភច្រើនបំផុត។
ការស្ទង់មតិនេះក៏បានបង្ហាញពីគម្លាតយេនឌ័រ ក្នុងការយល់ឃើញផងដែរ ដោយសារស្ត្រីហាក់ដូចជាមើលឃើញ សហរដ្ឋអាមេរិក ជាការគំរាមកំហែង បើប្រៀបធៀបទៅនឹងបុរស ឬ ៦៩,៣ ភាគរយធៀបនឹង ៥៧,៩ ភាគរយរៀងៗខ្លួន នេះបើយោងតាម CTV News៕
ប្រែសម្រួល ឈូក បូរ៉ា
