ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្ម លើកដំបូង រយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ខែកុម្ភៈឆ្នាំ២០២៦ (ម៉ោង៩ព្រឹក ដល់៥ល្ងាច) នៅតំបន់សេវាកម្មកំពង់សីលាគីឡូម៉ែត្រ១០៩ទិសដៅភ្នំពេញ-ក្រុងព្រះសីហនុ។

ពិពណ៌នេះ នឹងមានការដាក់តាំងផលិតផល ជាមួយនឹងការបញ្ចុះតម្លៃពិសេស រួមមាន ៖ រថយន្ដ សំបកកង់រថយន្ដ ប្រេងឥន្ធនៈ ភេសជ្ជៈ ចំណីអាហារ និងសេវាកម្មផ្សេងៗជាច្រើនទៀត ។ អ្នកចូលរួមអាចលេងហ្គេមកម្សាន្តឈ្នះរង្វាន់លើកទឹកចិត្ត ហើយអាចជួបផ្ទាល់ជាមួយតារាល្បីៗប្រចាំកម្ពុជាផងដែរ៕

To Top