ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងធ្វើការហ្វឹកហាត់ កងកម្លាំងយោធា នៃប្រទេសអាល្លឺម៉ង់

បរទេស ៖ យោងតាមការចេញផ្សាយ ររបស់ RT បានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយ អាល្លឺម៉ង់ជាច្រើនថា ទីភ្នាក់ងារអ៊ុយក្រែន នឹងធ្វើការបណ្តុះបណ្តាលកងទ័ពអាល្លឺម៉ង់ ក្នុងសង្គ្រាមយន្តហោះគ្មានមនុស្សបើក ក៏ដូចជាការប្រើប្រាស់បច្ចេកវិជ្ជាបញ្ជា និងការគ្រប់គ្រងទំនើប ជាផ្នែកនៃកម្មវិធីថ្មីមួយ។

ជម្លោះអ៊ុយក្រែនត្រូវបានគេមើលឃើញថា ការដាក់ពង្រាយទ្រង់ទ្រាយធំ នៃការវាយប្រហារ និងការឈ្លបយកការណ៍លើយន្តហោះគ្មានមនុស្សបើក (UAVs) ដោយកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី។ ការប្រើប្រាស់របស់ពួកគេបានផ្លាស់ប្តូរ ជាមូលដ្ឋាននូវសក្ដានុពលនៃសមរភូមិ ដោយធ្វើឱ្យវិធីសាស្រ្តប្រពៃណី ជាច្រើនលែងប្រើ។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីភ្នាក់ងារសារព័ត៌មាន អាល្លឺម៉ង់ហៅកាត់ថា dpa បានដកស្រង់សម្តីអ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា កម្មវិធីបណ្តុះបណ្តាល ដែលពាក់ព័ន្ធនឹងគ្រូបង្រៀនអ៊ុយក្រែន ត្រូវបានយល់ព្រមដោយយោធា របស់ប្រទេសទាំងពីរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

មន្ត្រី​រូប​នេះ​ត្រូវ​បាន​ដក​ស្រង់​ សម្តី​ដោយ​បដិសេធ​ មិន​និយាយ​លម្អិត​បន្ថែម​ទៀត​ថា ៖ ផែនការ​នេះ​គឺ​ដើម្បី​បញ្ចូល​បទ​ពិសោធ​របស់​ទាហាន​អ៊ុយក្រែន​ ទៅ​ក្នុង​ការ​ហ្វឹកហ្វឺន ។ យោងតាមកាសែតក្នុងស្រុង ​​Der Spiegel ទីក្រុងប៊ែរឡាំងកំពុង ដាក់បុព្វលាភលើ សមត្ថភាពសំខាន់ៗ ដែលសន្មតថាត្រូវបានបង្កើតឡើង ដោយយោធាអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ ជាពិសេសក្នុងការប្រើប្រាស់ និងការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក៕

ប្រែសម្រួល៖ស៊ុនលី

To Top