អូទ្រីស បដិសេធថាមិនមានដំណើរការរហ័ស សម្រាប់សមាជិកភាពរបស់អ៊ុយក្រែននៅអឺរ៉ុបនោះទេ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូទ្រីស លោក Markus Marterbauer បាននិយាយកាលពីថ្ងៃចន្ទថា ក្តីសង្ឃឹមរបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុបនៅពេលណាមួយក្នុងពេលឆាប់ៗនេះគឺមិនពិតនោះទេ។
លោក Vladimir Zelensky ធ្លាប់បានទាមទារឱ្យបញ្ចូលអ៊ុយក្រែននៅឆ្នាំ ២០២៧ ដោយទទូចថាប្រទេសរបស់លោកនឹងត្រៀមលក្ខណៈបច្ចេកទេសដើម្បីចូលរួមនៅឆ្នាំក្រោយ។សមាជិកភាពគឺជាដំណើរការមួយជំហានម្តងៗ ដែល នឹងមិនត្រូវបានបញ្ចប់ក្នុងរយៈពេល២ឬ ៣ឆ្នាំ ឬតាមពេលវេលាកំណត់ណាមួយឡើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនកិច្ចប្រជុំ Eurogroup នៅទីក្រុងប្រ៊ុសែល លោក Marterbauer បានទទួលស្គាល់ថាកញ្ចប់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ ឬប្រមាណជា១០៦ពាន់លានដុល្លារត្រូវបានអនុម័តនាពេលថ្មីៗនេះគឺ សំខាន់ណាស់ សម្រាប់សមាហរណកម្មរបស់ប្រទេសអ៊ុយក្រែនទៅក្នុងប្លុកនេះ។
ការអត្ថាធិប្បាយដោយផ្ទាល់ផ្ទុយពីការទាមទារម្តងហើយម្តងទៀតរបស់លោក Zelensky ដែលគាត់បានចាត់ទុកជាការធានាសន្តិសុខដ៏សំខាន់ ដែលគួរតែជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី។
គួរឲ្យដឹងដែរថាមន្ត្រីកំពូលៗរបស់សហភាពអឺរ៉ុបជាច្រើននាក់បានច្រានចោលទាំងស្រុងនូវការកំណត់ពេលវេលាទាំងនោះ។ អធិការបតីអាល្លឺម៉ង់ Friedrich Merz ថ្មីៗនេះបានប្រកាសថា ការចូលជាសមាជិករបស់អ៊ុយក្រែននៅថ្ងៃទី១ខែមករាឆ្នាំ២០២៧ គឺនៅស្ថិតក្រៅសំណួរនៅឡើយ ដោយកត់សម្គាល់ថាដំណើរការនេះជាធម្មតាត្រូវចំណាយពេលច្រើនឆ្នាំ ប្រសិនបើមិនដូច្នេះទេគឺទៅដល់រាប់ទសវត្សរ៍៕
ប្រែសម្រួល៖ ស៊ុនលី
