ព័ត៌មានជាតិ

CMAC បន្តជំរុញការបោសសម្អាត គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ឈ្លានពាន តាមតំបន់លំនៅដ្ឋាន ពលរដ្ឋ

ភ្នំពេញ ៖ កងកម្លាំង មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា CMAC បានបន្តជំរុញការបោសសម្អាតគ្រាប់ សំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន នៅតាមតំបន់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក CMAC បានគូសបញ្ជាក់ថា «កងកម្លាំងCMAC បន្តជំរុញការបោសសម្អាតគ្រាប់ សំណល់យុទ្ធភណ្ឌសង្គ្រាមសៀម ឈ្លានពានតាមតំបន់ លំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលរង ការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាម ស្របតាមគោលដៅរបស់ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបទបញ្ជា ឱ្យធ្វើសកម្មភាពចាំបាច់ជាអាទិភាពសម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិល ត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព»។

សូមរំលឹកថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដាក់ពង្រាយកម្លាំងប្រមាណ ៨០ កងអនុសេនាតូចឬក្រុម នៅតំបន់ដែលរងគ្រោះគ្រាប់បែកដែលបន្សល់ទុកដោយសារយោធាថៃឈ្លានពាន ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល។

ការដាក់ពង្រាយកម្លាំងបោសសម្អាត និងប្រចាំការនេះ បន្ទាប់ពីអំឡុងសង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុ ងឆ្នាំ២០២៥ ទាហានថៃ បានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទ៕

To Top