ព័ត៌មានអន្តរជាតិ

កម្មវិធីរាត្រីសមោសរ​ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់ CMG ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីក្រៅប្រទេសចំពោះ “មនុស្សយន្ត ដែលមានរូបរាងដូចមនុស្ស” របស់ចិន

នៅក្នុងកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦ របស់ CMG មនុស្សយន្តមានរូបរាង ដូចមនុស្សដែលផលិត ដោយប្រទេសចិន បានឡើងលើឆាកសម្តែងម្តងទៀត ។ ការសម្តែងដ៏អស្ចារ្យរបស់ពួកវា ត្រូវបានផ្សាយផ្ទាល់តា​មបណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងត្រូវបានផ្សព្វផ្សាយយ៉ាង ទូលំទូលាយនៅក្រៅប្រទេស ដោយទទួលបានការចាប់អារម្មណ៍ និងត្រូវបានពិភាក្សាពីសំណាក់ អ្នកប្រើអ៊ីនធើណិតនៅជុំវិញពិភពលោក។

ក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ នេះ មនុស្សយន្តដែលមានរូបរាងដូចមនុស្សរបស់ក្រុមហ៊ុនចំនួនបួន គឺក្រុមហ៊ុន Unitree Robotics, ក្រុមហ៊ុនMagic Atom, ក្រុមហ៊ុនGalaxy General និងក្រុមហ៊ុនSongyan Power បានឡើងលើឆាកសម្តែងជាមួយគ្នា ដែលមិនត្រឹមតែជាការសម្តែងលេងដាវ ក្បាច់គុនកុងហ្វូបែបស្រវឹង និងក្បាច់គុននុនឈុក(nunchaku) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចូលរួមសម្តែងកំប្លែងផងដែរ។
វីដេអូឃ្លីបស្តីពីការសម្តែងរបស់មនុស្សយន្តទាំងនេះត្រូវបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅលើវេទិកាក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានម៉ោង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងការសរសើរពីសំណាក់ទស្សនិកជនអន្តរជាតិ៕

To Top