សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក
ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។

សូមរំលឹកថា សម្ដេច នាយករដ្ឋមន្ដ្រី បានជួបលោកឯកអគ្គរដ្ឋទូត Jamieson Greer នាពេលនេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ចាប់ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕




