រុស្សីចិននិងអ៊ីរ៉ង់ រៀបចំសមយុទ្ធយោធា ជើងទឹករួមគ្នាមួយ
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតរុស្សី RT បានឲ្យដឹងថាប្រទេសរុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងរីកចម្រើន សំដៅរៀបចំឡើងវិញនូវតុល្យភាព អំណាចសកលនៅសមុទ្រ។
មន្ត្រីជាន់ខ្ពស់តំណាងឲ្យប្រធានាធិបតីរុស្សី បានប្រាប់សារព័ត៌មានរុស្ស៊ីកាលពីថ្ងៃអង្គារថា នាវាចម្បាំងមកពីប្រទេស ទាំងបីត្រូវបានបញ្ជូនសម្រាប់ការ ធ្វើសមយុទ្ធនៅក្នុងដែនទឹកនៃអ៊ីរ៉ង់ ។
សមយុទ្ធនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាង សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នៅលើមហាសមុទ្រនិង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគាត់បានហៅថា អនុត្តរភាពលោកខាងលិចដែលមានជាយូរមកហើយ។
សមយុទ្ធដែលត្រូវបានគេស្គាល់ថា Maritime Security Beltគឺជាហ្គេមសង្រ្គាមគ្រោងនឹង ធ្វើឡើងក្នុងខែនេះនៅ ឈូងសមុទ្រអូម៉ង់ និងភាគខាងជើងមហាសមុទ្រឥណ្ឌា ដោយមានទាំងនាវា និងយន្តហោះមកពីប្រទេសទាំងបីផងដែរ។
គួរឲ្យដឹងដែរថាសមយុទ្ធយោធានេះ ដើមឡើយជាគំនិតផ្តួចផ្តើមរបស់អ៊ីរ៉ង់ សមយុទ្ធនេះត្រូវបានធ្វើឡើង ជាត្រីភាគីចាប់តាំងពីឆ្នាំ២០១៩និងបានខកខានកាលពីឆ្នាំ២០២១ នៅពេលដែលប្រទេសចិនមិនបានចូលរួម៕
ប្រែសម្រួល៖ស៊ុនលី
